ខឹងឪពុកមាន ប្រពន្ធចុង មកលោតទឹក សម្លាប់ខ្លួន

សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ១៤:០២

ភ្នំពេញ ៖ នារីម្នាក់បានដាច់ចិត្តជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ ជាកន្លែងដែលជនរងគ្រោះជាច្រើន បានផ្តាច់ជីវិត ប៉ុន្តែការប៉ងបញ្ចប់ ជីវិតនេះ មិនបានសម្រេចឡើយ ពោលសមត្ថកិច្ចមូលដ្ឋាន ជួយទាន់ពេលវេលា។

មន្ត្រីនគរបាលប្រចាំគោលដៅ នៅស្ពានជ្រោយចង្វារ បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ស្រីអូន អាយុ២០ឆ្នាំ រស់នៅម្តុំជម្ពូវន្ត ។ បើតាមការបង្ហើបពីសមត្ថកិច្ច គឺជនរងគ្រោះតូចចិត្តនឹងឪពុកមានប្រពន្ធចុង។

ក្រោយជួយសង្គ្រោះ សមត្ថកិច្ចបានយកទៅអប់រំ និងប្រគល់ទៅឲ្យក្រុមគ្រួសារ តាមរយៈបុគ្គលិកវិទ្យុក្នុងស្រុកមួយ ដែលបានផ្សាយរឿងនេះ៕

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 


បើអ្នកគាំទ្រ យូរី សូមចុចទីនេះ
309 អ្នកបានគាំទ្រ

មតិ (Comments)