ក្មេងស្រីបើកម៉ូតូគុបវ៉ារថយន្តវាក់រ៉ឺម៉កម៉ូតូដួលរបួសស្រាល
សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ១៣:៥៣រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់បានរងរបួសស្រាលដោយសារជិះម៉ូតូប៉ះដៃចង្កូតជា មួយរ៉ឺម៉កម៉ូតូដែលធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៤និង៣២នាទីរសៀលថ្ងៃទី១៤ មិថុនា នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានឱ្យដឹងថា ក្មេងស្រីម្នាក់នេះជិះម៉ូតូគុបសេ៩០ ពណ៌ទឹកប៊ិច មួយគ្រឿង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះទៅដល់ចំណុចខាងលើ បានវ៉ារថយន្ត១គ្រឿង ខណៈនោះក៏វាក់ជាមួយរ៉ឺម៉កម៉ូតូកង់បី ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យទាក់ដៃចង្កូតដួលច្រងាប់ច្រងិលតែម្នាក់ឯងរងរបួស រលាត់ដៃជើង រីឯម៉ូតូបែកស្តុបខាងឆ្វេង ។
ចំណែករ៉ឺម៉កម៉ូតូបានធ្វើដំណើរទៅមុខបន្តទៀត បាត់ស្រមោលទៅ ។ ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះបានលើកម៉ូតូជិះទៅមន្ទីរពេទ្យដោយខ្លួនឯង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)