រដ្ឋាភិបាលចិន ធ្វើការសុំទោសចំពោះ ស្រី្តដែលមានផ្ទៃពោះ ៧ ខែ ដែលមេឃុំបង្ខំអោយរំលូត

សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ១០:១៥

កាលពីប៉ុន្មានថ្ងៃមុនខ្មែរឡូតធ្លាប់បាន ចុះផ្សាយរួចម្តងមកហើយនូវព័ត៌មាន និយាយអំពី ច្បាប់ដ៏តឹងតែងរបស់ ប្រទេសចិន ដែលមេឃុំបានបង្ខំអោយស្រ្តីម្នាក់ ធ្វើការរំលូតកូន ទាំងដឹងថា នាងមានកូនក្នុងផ្ទៃ ដល់ទៅ ៧ ខែទៅហើយនោះ ដែលមានចំនងជើងថា "ស្ត្រីម្នាក់ត្រូវបានគេបង្ខំអោយរំលូតកូន ទាំងកូនក្នុងផ្ទៃមានអាយុ ៧​​ ខែទៅហើយ"

ឥឡូវនេះមានប្រភពព័ត៌មានថ្មីមួយទៀត ដែលគេបានប្រាប់ថា រាជរដ្ឋាភិបាលចិន បានធ្វើការសុំទោសទៅដល់នាង ក៏ដូចជាមហាជន ទាំងអស់ទូទាំងប្រទេស ដែលបានបញ្ជេញប្រតិកម្មយ៉ាងខ្លាំង កាលពីប៉ុន្មានថ្ងៃមុន ហើយពួកគេនឹង ធ្វើអោយដោះស្រាយអោយបានឆាប់​រហ័ស តាមដែរធ្វើបាន។ តែទោះជាយ៉ាងណាក៏ដោយអ្នកលេងអិនធើណេត ក៏កាន់តែបញ្ចេញកំហឹងកាន់តែខ្លាំងឡើង ព្រោះកូនរបស់នាងបាន​បាត់បង់ជីវិតបាត់ ទៅហើយ ហើយឥឡូវនេះនាងមើលទៅមានសុខភាពទ្រុឌទ្រោមទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

 

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។


បើអ្នកគាំទ្រ សាន ផានិត សូមចុចទីនេះ
81 អ្នកបានគាំទ្រ

មតិ (Comments)