បញ្ចប់ជីវិតភរិយា ជាទីស្រលាញ់ ដោយស្នាដៃ ស្វាមី វ័យក្មេង នឹងដាវសាម៉ូរៃ

សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ០៩:៥៩

 ភ្នំពេញ: ស្រ្តីវ័យ៣២ឆ្នាំម្នាក់ ត្រូវប្តីអប្រីយ៍ ប្រល័យជីវិត ចាក់នឹងដាវសាម៉ូរៃ កាលពី ម៉ោង ៩យប់ ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១២ នៅក្រោយវត្ត ស្ទឹង មានជ័យ ស្ថិតនៅក្នុង ក្រុមទី៦ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោក ម៉ៅ សាវឿន នាយនគរបាល ប៉ុសិ៍្តស្ទឹងមានជ័យ បាននិយាយថា ស្រ្តីឈ្មោះស៊ី ណេត អាយុ៣២ឆ្នាំ ត្រូវប្តីដៃដល់ ឡេង ឈឿន អាយុ២១ឆ្នាំ បញ្ចប់ជីវិត ចាក់នឹង ដាវសាម៉ូរៃក្រោយមានជម្លោះរាប់ភ្លេច  ។

ប្រជាពលរដ្ឋ  នៅទីនោះ បាននិយាយថាករណីឃាតកម្មនេះ គឺផ្តើមឡើង ចេញជម្លោះ ក្នុងគ្រួសាររហូត ដល់យកដាវចាក់ប្រពន្ធខ្លួនឯង ។ ក្រោយកើតហេតុ សពស្រ្តីរងគ្រោះត្រូវ បានអ្នកភូមិយកទៅតំកល់នៅវត្ត ។ រីឯប្តីដែលជាឃាតក ត្រូវបានបញ្ជូនទៅកាន់ មន្ទីពេទ្យរុស្ស៊ី បន្ទាប់ពីចាក់សម្លាប់ខ្លួនឯង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ទេព មនោរ

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ សុគន្ឋ នីសា សូមចុចទីនេះ
580 អ្នកបានគាំទ្រ

មតិ (Comments)