ភ្នំពេញ៖ អគ្គិសនី បានឆាបឆេះផ្ទះ ជាភោជនីយដ្ឋាន បារាំងមួយកន្លែង ឈ្មោះផ្ទះផ្កាឈូក មានម្ចាស់ជាជនជាតិឥណ្ឌា នៅល្ងាចថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១២ វេលាម៉ោង ៦៖៣០នាទី ស្ថិតនៅផ្លូវលេខ ២៥៨ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមសេចក្តីរាយការណ៌ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ ប្រមាណជាង ១០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងភ្លើងឆេះ ហើយក្រុមរថយន្តជួយសង្រ្គោះក៏មានការចូលរួមពី អាវុធហត្ថខណ្ឌដូនពេញ និងក្រុមពន្លត់អគ្គភ័យស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។
ដោយឡែកពាក់ព័ន្ធនឹងករណីនេះ មិនទាន់ដឹងមូលហេតុយ៉ាងណានោះទេ ប៉ុន្តែរហូតមកដល់វេលាម៉ោង ១៩៖០៥នាទី ស្ថានភាពភ្លើងបានថមថយហើយ ។



ដោយ៖ គឹម ចន្ថា
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)