បុរសម្នាក់ឃើញក្រពើនៅក្នុងអាងហែលទឹករបស់ខ្លួន

អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១៦:៣៩

ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបាន កើតឡើងដោយសារតែ មានបុរសម្នាក់ បានឃើញសត្វក្រពើមួយក្បាលនៅក្នុងអាងហែលទឹក ខាងក្រោយផ្ទះរបស់គាត់។

តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៍នេះ​បានកើតឡើងនៅ រដ្ឋ Florida សហរដ្ឋអាមេរិច។ សំណាងល្អដែលសត្វក្រពើនោះមិនបាន ធ្វើអោយអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីគាត់បានឃើញ សត្វក្រពើមួយក្បាលនេះហើយគាត់ បានទូរស័ព្ទហៅខាងអភិរក្សសត្វ មកចាប់វាយកទៅផងដែរ។ គាត់បាននិយាយថា ផ្ទះគាត់មានរបងបិទបាំងត្រឹមត្រូវល្អខ្លាំងណាស់ តើវាចូលបានដោយវិធីណាទៅ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។


បើអ្នកគាំទ្រ ហង្ស ឧត្តមម៉ានី សូមចុចទីនេះ
131 អ្នកបានគាំទ្រ

មតិ (Comments)