យុវជនអាយុ១៨ឆ្នាំ ជាប់ចោទរំលោភស្ត្រីចំណាស់អាយុ៥៦ឆ្នាំ
អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១៥:២៨រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវគេប្តឹងប៉ូលិសប៉ុស្តិ៍បឹងសាឡាង ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១២ មិថុនា ដោយចោទប្រកាន់ថា បានលបលួចចូលទៅក្នុងផ្ទះលេខ២៨ដេ ផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់រំលោភសេពសន្ថវៈស្ត្រីម្នាក់អាយុ៥៦ឆ្នាំរហូតបានសម្រេចកាល ពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ មិថុនា ២០១២ ។ ទោះបីជាយ៉ាងណាយុវជននោះបានធ្វើការបដិសេធ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះមាន កក្តដា ហៅចក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយជាមនុស្សស្គាល់គ្នា នឹងស្ត្រីរូបនោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)