ជើងខ្លាំងឆក់ខ្សែ.ក និងលួច២នាក់ត្រូវប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួន
អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១៥:២៤ក្រុងប៉ោយប៉ែត ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីជនសង្ស័យឆក់ខ្សែ.ក២នាក់ ត្រូវបានប៉ូលិសក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាលពីព្រឹកថ្ងៃទី១២ មិថុនា ២០១២ នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង២នាក់ក្រោយការឃាត់ខ្លួនមានជន រងគ្រោះជាស្ត្រីម្នាក់បានមកចង្អុលបង្ហាញថា ជាមុខសញ្ញាដែលវាយខ្លួន ហើយឆក់យកខ្សែ.កមាសទម្ងន់៣ជីនៅព្រឹកកើតហេតុនេះ។ ក្រៅពីនេះក៏មានស្ត្រីម្នាក់ទៀតដែលជាជនរងគ្រោះត្រូវចោរឆក់យក ខ្សែ.កមាសទម្ងន់១តម្លឹង ខណៈកំពុងជិះម៉ូតូចូលផ្ទះក្នុងភូមិបាលិលេយ្យ២ កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១២ បានមកចង្អុលបង្ហាញថា ជាជនក្រុមនេះដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)