នារីរកស៊ីផ្លូវភេទ មានផ្ទៃពោះ៩ខែតែនៅតែទទួលភ្ញៀវ
អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១៥:១៧កាលពីថ្មីៗនេះ ប៉ូលីសនៅក្នុងតំបន់ បាននាំគ្នាចុះធ្វើការចាប់នារីរកស៊ីផ្លូវភេទ នៅផ្លូវ Shaoshan ក្នុងទីក្រុង Hunan ។
ប៉ូលីសចាប់បានបុរស និងនារី ដែលនាំគ្នាដោះដូរផ្លូវភេទ នៅក្នុងហាងអ៊ុតសក់។ នៅពេលនោះគេប្រទះឃើញ ស្រ្ដីរកស៊ីម្នាក់កំពុងមានផ្ទៃពោះ ខណៈពេលដែលកំពុងបម្រើភ្ញៀវ។ នៅពេលដែលប៉ូលីសសាកសួរ នាងបាននិយាយថា នាងមានឈ្មោះថា យ៉េន និងនាងមានផ្ទៃពោះ៩ខែមកហើយ។ ខណៈពេលដែលនាងនិយាយ នាងមានអាការៈមិនសូវស្រួល ទើបប៉ូលីសបញ្ចូននាងទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យបាននិយាយថា នាងនូវតែរកស៊ីផ្លូវភេទ នៅពេលដែលនាងមានផ្ទៃពោះ ហើយនាងនឹងកើតកូន មុនកាលកំណត់។ ប៉ូលីសបាននិយាយថា នេះជាលើកដំបូងសម្រាប់ពួកគេ ដែលគេចាប់បាននារីរកស៊ីផ្លូវភេទដែលមាន ផ្ទៃពោះសឹងតែគ្រប់ខែ។ សម្រាប់ពេលបច្ចុប្បន្ននាង បានបង្កើតកូនស្រីម្នាក់ ហើយនាងនឹងត្រូវជាប់គុក ជាមួយនឹងអ្នកដទៃទៀត ដែលប៉ូលីសចាប់បាន តែនាងត្រូវបានពន្យារពេលដោយ សារតែនាងកំពុងបំបៅដោះកូន៕

រៀបចំដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)