បន្លំខ្លួនជាប្រុសដើរបោកយករូបអាក្រាតរបស់ នារីដូចគ្នាត្រូវជាប់គុក ៣០ ឆ្នាំ

អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១៤:៥៧

ស្រី្តក្មេងម្នាក់ត្រូវបាន ប៉ូលិសឃាត់ខ្លួន និង ដាក់ក្នុងពន្ធនាគារ រយៈពេល ៣០ ឆ្នាំ ដោយសារតែនាងបោកនារី ក្មេងៗជាច្រើនតាមរយៈ បណ្តាញទំនាក់ទំនងសង្គម។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីដែលជាប់ចោទមានឈ្មោះថា Carissa Hads អាយុ ២៤ ហើយនាងបានកាត់សក់ខ្លីនិង ធ្វើចារឹកជាប្រុសទៅទាក់ទងជាមួយ ក្មេងស្រីអាយុ ១៥ ទៅ ១៨ ឆ្នាំជាច្រើននាក់ តាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅប្រទេសអាមេរិច។ គួរបញ្ជាក់ផងដែរថា​ នាងបានថតរូបភាពអាក្រាតជាច្រើន របស់ ជនរងគ្រោះហើយត្រូវបាន ចែកចាយពាសពេញអិនធើណិតផងដែរ។ នាងត្រូវបានតុលារការកាត់ទោសអោយ ជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។


បើអ្នកគាំទ្រ ណុប មុន្នីតាក់ម៉ា សូមចុចទីនេះ
107 អ្នកបានគាំទ្រ

មតិ (Comments)