ក្មេងស្រីអាយុ១៦ឆ្នាំនៅសល់ទំងន់ ១១គីឡូក្រាម ដោយសារម្ដាយបង្អត់អាហារ

អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១៤:០៣

ក្មេងស្រីម្នាក់ដែលមានអាយុ១៦ឆ្នាំ មានទំងន់ត្រឹមតែ ១១គីឡូក្រាមប៉ុណ្ណោះ ហើយក៏មិនអាចដើរ និងនិយាយជាមួយគេឡើយ នៅពេលដែលនាង បានចាកចេញពីក្រុមគ្រួសារបន្ទាប់ ពីម្ដាយរបស់នាងបានបង្អត់អាហារនាង។

ក្មេងស្រីនេះមានឈ្មោះថា Darlene Armstrong មានកំពស់មិនដល់១ម៉ែត្រផង នៅពេលដែលនាងត្រូវគេបញ្ចូនមកដល់មន្ទីរពេទ្យ។ ក្មេងស្រីដែលមិនអាចកំរើកបាន ត្រូវបានគេជួយសង្គ្រោះមុនពេលដែល ស្ថាប័នជួយកុមារ និងគ្រួសារដែលគេហៅកាត់ថា DCFS បាននាំគ្នាធ្វើការសើុបអង្កេតពីបញ្ហានេះ។ គ្រូពេទ្យបាននិយាយថា បច្ចុប្បន្នក្មេងស្រីនេះ មានអាយុចូលដល់១៧ឆ្នាំហើយ និងត្រូវបានគេបង្អត់អាហារអស់មួយរយៈ ពេលហើយ។ នៅពេលដែលនាងមកដល់មន្ទីរពេទ្យនាង មានទំងន់មិនដល់១១គីឡូក្រាមផង​ ដែលទំងន់នេះស្មើនឹងកូន ក្មេងដែលមានអាយុត្រឹម៣ឆ្នាំ។ ក្រុមគ្រូពេទ្យបាននិយាយថា ពួកគាត់មិនជឿនឹងសម្ដីម្ដាយរបស់នាង ដែលបាននិយាយថា គាត់តែងតែផ្ដល់នូវ អាហារពេលព្រឹក ដូចជាស៊ុត បាយមាន់ ទឹកសូកូឡា និងអាហារផ្សេងៗដែលមាន ជាតិវីតាមីនជារៀងរាល់ថ្ងៃ។ សម្រាប់បច្ចុប្បន្ននេះ ម្ដាយរបស់នាងត្រូវជាប់គុករយៈពេល ១៨ខែ ដោយសារតែមិនមើលថែរក្សាជីវិតកូនស្រីខ្លួន។ តែគាត់នូវតែនិយាយថា គាត់គឺជាម្ដាយដ៏ល្អ៕

នេះជារូបរបស់ម្ដាយក្មេងស្រីជនរងគ្រោះ

ក្មេងស្រីជនរងគ្រោះ

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


បើអ្នកគាំទ្រ អេនជីឡា សូមចុចទីនេះ
120 អ្នកបានគាំទ្រ

មតិ (Comments)