ក្រុម​ក្មេង​ទំនើង​​ជិះ​ម៉ូតូ​​ដេញ​វាយ​គ្នា​បុក​រថយន្ត​​​សន្លប់​ម្នាក់​

អង្គារ ១២ មិថុនា, ២០១២ ម៉ោង ១១:១២

ក្រុង​ប៉ោយ​ប៉ែត​​​​ ៖ ក្មេង​ទំនើង​ម្នាក់​សន្លប់​​ពេល​ជិះ​ម៉ូតូ​បុក​រថយន្ត​​​​លើ​ដង​​ផ្លូវ​ជាតិ ​លេខ​​៥​ក្នុង​​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​។ ការ​ជិះ​ម៉ូតូ​បុក​រថយន្ត​​នេះ​ នៅ​ពេល​ពួក​គេ​ជិះ​ម៉ូតូ​​ដេញ​វាយ​គ្នា​​កាល​ពី​វេ​លា​ម៉ោង​​ជាង​៨ព្រឹកថ្ងៃ ​ទី​៩ មិថុនា ។ ជន​​សន្លប់​​នោះ​ឈ្មោះ​​ណា​នី បូរិន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​​ប្រជា​ធម្ម​កើត​ សង្កាត់​​ប៉ោយ​ប៉ែត ។

ប្រភពព័ត៌មាន​​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​​ថា ក្មេង​ទំនើង​២​​ក្រុម ​ដោយ​មួយ​ក្រុមៗ​មាន​គ្នា​​​៦​​ទៅ​​៧​នាក់ ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ប្រសាច​តាម​ដង​​ផ្លូវ​ជាតិ​​ពី​លិច​ទៅ​កើត​​ ។ ចំណែក​​ម៉ូតូ​ម៉ាក​ឌ្រីម សេ​១២៥ ​​របស់​ជនដួល​សន្លប់​​នោះ ​​​ដោយ​សារ​​បើក​គេច​​ពី​ក្រុម​ម្ខាង​​ដែល​ដេញ​​តាម​ក៏​ជ្រុល​ទៅ​បុក​​ រថយន្ត​​​ម៉ាក​កាមរី​​ ​ដែល​​​កំពុង​ចត​​បណ្តាល​ឱ្យ​សន្លប់។

ប៉ូលិស​​ចរាចរ​​សណ្តាប់​ធ្នាប់​​សាធារណៈ​​ក្រុង​ប៉ោយ​ ប៉ែត​​​ ដែល​ស្ថិត​​នៅ​កន្លែង​កើត​ហេតុ​​​​ប្រាប់​ថា ម៉ូតូ​នោះ​​ជិះ​គ្នា​២​នាក់ តែ​​ម្នាក់​​ទៀត​ពុំ​ស្គាល់​​អត្ត​សញ្ញាណទេ ​បាន​ទៅ​រក​ពេទ្យ​​​ឈ្នួល​​ដោយ​ខ្លួន​ឯង​​ នៅ​សល់​តែ​ជន​សន្លប់​​​ត្រូវ​ប៉ូលិស​​​​​ហៅ​រថយន្ត​សង្គ្រោះ​​របស់​អង្គការ​ ​ Cama ​ដឹក​ទៅ​កាន់​មន្ទី​រ​ពេទ្យ​​បង្អែក​ក្រុង ។ មន្ត្រី​ប៉ូលិស​ប្រាប់​ថា ​ចំពោះភាគី​​ពាក់​ព័ន្ធ​​ផ្សេង​ៗ​បាន​គេច​ទៅ​បាត់ ហើយ​​ទាំង​​២​ក្រុម​នោះ​ ជា​ក្រុម​ក្មេង​​ទំនើង​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ អាន វិសាល សូមចុចទីនេះ
37 អ្នកបានគាំទ្រ

មតិ (Comments)