ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​គេច​រោង​បុណ្យ​​ទៅ​បុក​​រថយន្ត​​របួស​​ម្នាក់​​បែក​ពង​ស្វាស​​ម្នាក់បែក​ក្បាល​

អង្គារ ១២ មិថុនា, ២០១២ ម៉ោង ០៨:៥៩

រាជ​ធានីភ្នំពេញ​​​ ៖ យុវជន​៣​នាក់​ដែល​ជិះ​ម៉ូតូ​​​ចេញ​ពី​ផ្លូវ​លំ​គេច​រោង​បុណ្យ​​​មួយ​​​បាន​ ជ្រុល​ទៅ​បុក​ចំពី​មុខ​រថយន្ត​​ហ៊ី​យ៉ាន់​ដាយ បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​ដួល​បែង​ពង​ស្វាស ​ឯ​អ្នក​ជិះ​ពី​ក្រោយ​ម្នាក​់​បែក​ក្បាល ​និង​ម្នាក់​ទៀត​​របួស​ស្រាល ។ ​គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​​កាល​ពី​វេ​លា​​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​​ ថ្ងៃ​ទី​១០ មិថុនា ​លើ​ផ្លូវ​លេខ​៣៧១ ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

​ប្រភព​ព័ត៌​មា​ន​ពីកន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា ​ម៉ូតូ​ស​ង់​កូរ៉េ​ ​ជិះ​ឌុប​គ្នា​៣​នាក់​ចេញ​ពី​ផ្លូវ​លំ ​ក្នុង​ស្ថាន​ភាព​​​ស្រវឹងឆ្ពោះ​​ទៅ​ផ្លូវ​​លេខ​៣៧១ ​បត់​ទៅ​ជើង​ ។ ស្រប​ពេល​នោះ​មាន​រោង​បុណ្យ​មួយ​នៅ​ខាង​ស្តាំ​ដៃ ទើប​ម៉ូតូ​នោះ​គេចជ្រុល​ទៅ​បុក​ចំពី​មុខ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ ​បើក​តាម​ផ្លូវ​លេខ​៣៧១ ​ពី​ជើង​ទៅ​ត្បូង ព្រោះ​តែ​បាំង​មើល​មិន​ឃើញ ។ ​​

អ្នក​បើក​ម៉ូតូ​សង់​កូរ៉េឈ្មោះ ​រិទ្ធិ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ឯអ្នក​ជិះ​ពី​ក្រោយ​ឈ្មោះ​ម៉េត ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ​ធី ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ។ អ្នក​ទាំង​៣​ជា​ជាង​សំណង់ ​ស្នាក់​នៅក្នុង​ភូមិ​បុរី​កម្មករ​ សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ ។

ជន​រ​ងគ្រោះ​​ត្រូវ​មិត្ត​ភក្តិ​ដឹក​​តាម​ម៉ូតូ​​យក​ ទៅ​ព្យាបាល​​នៅ​គ្លី​និក​ឯក​ជន​ ។ ​ចំណែក​ម៉ូតូ​​រង​ការ​ខូច​ខាត​​ផ្នែក​ខាង​មុខ និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​​​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​មាន​ជ័យ ​រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិវិធី ៕

 

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ គូម៉ា សូមចុចទីនេះ
219 អ្នកបានគាំទ្រ

មតិ (Comments)