ស្រ្ដីដែលមានអាយុ ៥១ឆ្នាំ នៅតែរក្សារាងបានស្អាត
សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១៨:៣០តើអ្នកជឿជាក់ដែរ ឬទេ ថាស្រ្ដីដែលអ្នកបានឃើញក្នុងរូបនេះ មានអាយុ៥១ឆ្នាំ?
Jacqueline Ooi ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងនៅក្នុងសាលាមួយនៅក្នុងរដ្ឋ មួយនៃសហរដ្ឋអាមេរិច ហើយនាងតែងតែទៅហាត់ប្រាណជាប្រចាំ ទោះបីជាសព្វថ្ងៃនាងមានអាយុ៥១ឆ្នាំក៏ដោយ។ នៅពេលដែលខាងស្ថានីយ៍ទូរទស្សន៍ចុះទៅសំភាសន៍នាង នៅកន្លែងហាត់ប្រាណ នាងបាននិយាយប្រាប់ទៅ អ្នកយកពត៌មានថា ដើម្បីថែរក្សារាងឲ្យបានស្អាតនិងមាន សុខភាពល្អ គឺត្រូវការធ្វើហាត់ប្រាណជារៀងរាល់ថ្ងៃ។ នាងបានប្រាប់ពីវិធីសាស្រ្ដមួយ ផ្សេងទៀតគឺនៅពេលដែលអ្នកទៅហាត់ប្រាណ អ្នកត្រូវតែគិតថា នឹងចំណាយពេលក្នុងការ ហាត់ប្រាណឲ្យយូរ គឺការមិនបោះបង់ចោល។ អ្វីដែលសំខាន់នៅក្នុងពេល បច្ចុប្បន្ននេះគឺ អាហារភាគច្រើនសំបូរទៅ ដោយជាតិខ្លាញ់ ដែលបណ្ដាលឲ្យងាយ នឹងកើតជំងឺផេ្សងៗ។ ដូចនេះប្រសិនបើជាប្រិយមិត្ដ ចង់មានសុខភាពល្អគួរតែ ធ្វើការហាត់ប្រាណជា ប្រចាំទោះបីជា តិចឬច្រើនក្ដី៕
![]()

រៀបចំដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)