ស្រលាញ់ការសិក្សាដល់ថ្នាក់យកក្រដាស់កិច្ចការសាលា មកច្នៃជាសម្លៀកបំពាក់

សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១៤:៥៣

ការច្នៃប្រឌិតពិតជាគ្មានព្រំដែនមែន! Kara Koskowich អាយុ ១៧ ឆ្នាំបានយកក្រដាសកិច្ចការសាលា ដែលនាងបានធ្វើ មកច្នៃជាសម្លៀកបំពាក់សម្រាប់ចូលរួម ក្នុងកម្មវិធីជប់លៀងបញ្ចប់ការសិក្សាកម្រិត វិទ្យាល័យ នៅសហរដ្ឋអាមេរិក។

នាងបានជ្រើសរើសយកតែកិច្ចការសាលាដែលទាក់ទងនឹង គណិតវិទ្យាព្រោះនាងគិតថា កិច្ចការគណិត មានលេខ និង សញ្ញាប្លែកៗច្រើន ដែលអាចបង្កើតជារូបម៉ូត ដូចក្នុងរូបខាងក្រោម។ នាងបានយកកូនក្រដាស់ដែលមានពណ៌ មកធ្វើជាខ្សែរក្រវ៉ាត់។

ពិធីជប់លៀងបញ្ចប់ការសិក្សា ជាពិធីដ៏សំខាន់សម្រាប់យុវវ័យនៅសហរដ្ឋអាមេរិក ។ គេហានចំណាយលុយជាច្រើនដើម្បីកាត់ ឬ ទិញសម្លៀកបំពាក់ទាក់ទាញ ។ ប៉ុន្ដែនាង Kara Koskowich មិនបានចំណាយមួយសែនឡើយក្រៅពី អំបោះ ម្ជុល កាវស្អិត និង ក្រដាស់កិច្ចការសាលារបស់នាងផ្ទាល់។ នាងបានក្លាយជាអ្នកដែលគេចាប់អារម្មណ៍ជាងគេ ក្នុងពិធីជប់លៀង ដែលធ្វើឲ្យសិស្សស្រីដ៏ទៃច្រណែន ដោយសារតែការច្នៃប្រឌិតរបស់នាង។ គុណវិបត្តិដ៏ធំមួយរបស់សម្លៀកបំពាក់នេះគឺ នាងមិនអាចបោកគក់វាបាន ។ 

ដោយ វីន

Khmerload


បើអ្នកគាំទ្រ នីកូ សូមចុចទីនេះ
441 អ្នកបានគាំទ្រ

មតិ (Comments)