ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ នៅក្នុងវត្តនាគវន្ត សង្កាត់បឹងកក់ទី២ បន្ទាប់ពីជនសង្ស័យរូបនេះ បានលួចម៉ូតូគេ ដោយកាច់ក កាលពីវេលា ម៉ោង ១១និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា នៅផ្ទះលេខ ១២A ផ្លូវលេខ ៦១២Z សង្កាត់បឹងកក់ទី២ ។
មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ឈុន ចិន្តា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្ត្រីនគរបាលបានបន្តថា ជនសង្ស័យរូបនេះ បានលួចម៉ូតូរបស់ឈ្មោះ ម៉ូវ ប៊ុនរ៉ុង អាយុ៣០ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់ទី២ ដែលម៉ូតូមានម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នំា២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1E-5740 ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ៕



ដោយ ៖ ទេព មនោ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)