ប៉ូលិសចុះបង្ក្រាបហាងធ្វើសក់និងម៉ាស្សាជើង ដែលលាក់ស្ត្រីពេស្យា

សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១៣:២៤

ដោយយោងទៅតាមពាក្យបណ្តឹងពី ប្រជាជនជាច្រើនបាន​ ជំរុញអោយក្រុមប៉ូលិសចុះធ្វើការឆែកឆេរ និង បង្ក្រាបបាននូវ កន្លែងធ្វើសក់និងម៉ាស្សាជើង មួយកន្លែងដែលបានលាក់ សេវាកម្មផ្លូវភេទ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅភាគខាងជើងនៃតំបន់ Chaoyang ទីក្រុង ប៉េកាំងប្រទេសចិន មានហាងមួយដែលមានឈ្មោះថា "Sexy hair salon" ត្រូវបានក្រុមប៉ូលិស ស៊ើបអង្កេតធ្វើការចុះឆែកឆេរ និងរឹបអូសបានស្រោមអនាម័យជាច្រើន ហើយបានឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទចំនួន ៦​ នាក់ទៀតផង។ តាមសម្តីរបស់អ្នកជិតខាងបានអោយដឹងថា ហាងនេះបានបើកអស់រយៈពេល ជាច្រើនឆ្នាំមកហើយទើបតែ ចុះមកបង្ក្រាប តែទោះជាយ៉ាងណាក៏ដោយក៏ពួកគេ ធ្វើការថ្លែងអំណរគុណដល់ប៉ូលិសផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។


បើអ្នកគាំទ្រ ខេម សូមចុចទីនេះ
551 អ្នកបានគាំទ្រ

មតិ (Comments)