ប៉ូលិស​ចាប់​បុរស​ម្នាក់​​ក្លែង​ខ្លួន​ជា​​អ្នក​​​រត់​ម៉ូតូ​​​ឌុប​ដើរ​លក់​គ្រឿង​ញៀន​

សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១១:៤០

រាជធានីភ្នំពេញ​ ៖ បុរស​​ជួញ​ដូរគ្រឿង​ញៀន​​​យ៉ាងសកម្ម​​​ម្នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ ប៉ុស្តិ៍​​ចោម​ចៅ​​ក្រោម​ការ​​បញ្ជា​​​ផ្ទាល់​​​ពី​លោក​​​​អធិការ​ប៊ន សំអាត  ​​ចាប់​ខ្លួន​រួមជាមួយ​​ថ្នាំញៀន​​ប្រភេទ​ម៉ាទឹកកក​ចំនួន​​៧​កញ្ចប់​​​​ បន្ទាប់​​​ពីទទួល​បាន​ព័ត៌​មាន​​​​​យ៉ាង​​ច្បាស់​​​ពី​ប្រជា​ពល​រដ្ឋថា​បាន​ ​ឃើញ​​ជន​នោះ​​​ជិះ​​​ម៉ូតូ​​១គ្រឿង​​ដើរ​លក់​គ្រឿង​​​​ញៀន​​ ។ ​

​ការចាប់​ខ្លួន​​នោះ​បាន​​ធ្វើ​ឡើង​​កាលពី​​វេលា​ ម៉ោង១​និង​​​៣០​នាទី​​រសៀល​​ថ្ងៃទី​៧​នៅ​​ជិត​វត្ត​ទួល​​សុភាឃួន​​ ស្ថិត​ក្នុង​​ក្រុុម​ទី​​៣ ផ្លូវ​បេតុង​​ ភូមិ​​ព្រៃ​ទា​ ​សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ ​។  ជនសង្ស័យ​ឈ្មោះ​​​រ័ត្ន ​សីហា​ ​អាយុ​៤៧ឆ្នាំ ស្នាក់​នៅ​​​ផ្ទះ​ជួល​ ភូមិ​ទឹក​ថ្លា​សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ និង​​ម៉ូតូ​១គ្រឿង​​ម៉ាក​ Citi C100 ​កូរ៉េ ពណ៌​ក្រហម​​ ។ វត្ថុតាង​​​ម៉ូតូ​​និងថ្នាំញៀន​​ប្រភេទ​​ម៉ាទឹក​ក​ក​ត្រូវ​ប៉ូលិស​ដក​ហូត​​ ទុក​​​​ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ​​ ។ 

មន្ត្រី​ប៉ូលិស​បាន​ឱ្យដឹង​ថា  ​បុរស​​​នេះ​​បាន​​​​ក្លែង​​ខ្លួន​​​ជា​អ្នក​រត់​​ម៉ូតូ​​ តែសកម្ម​​​ភាព​​​​ពិត​គឺ​​​​គេ​​តែង​ដាក់​​ថ្នាំ​​​ញៀន​​តាម​​​​ខ្លួន​ជា​​ និច្ច​​ ដើម្បី​​​លក់​​ឱ្យ​​អ្នក​​ដទៃ ។ ​ជាក់​ស្តែង​​មុនពេល​​​ចាប់​​​ខ្លួន​​​បុរស​​​​នោះ​​​ជិះ​ម៉ូតូ​ទៅឈប់​​ ចាំម៉ូយ​ដែល​ទៅទិញ​​ថ្នាំញៀន​​​នៅ​ចំណុច​ខាងលើ​​​ដែល​ជាកន្លែង​ស្ងាត់​និង​ ជា​កន្លែង​​ដែល​គេធ្លាប់​​​ដោះដូរ​​ក្នុង​​​ពេល​​កន្លង​មក ។  ប្រភព​​​​ដដែល​​បាន​​បន្ត​​ថា ដោយ​ឡែក​កម្លាំង​​ប៉ូលិស​​ប៉ុស្តិ៍​​​​​ចោម​ចៅ​​​បាន​ទទួល​​បញ្ជា​ពីលោក​ វរសេនីយ៍​ទោ​ប៊ន សំអាត  ​អធិការ​ខណ្ឌ​​​ពោធិ៍​សែន​ជ័យ​ ឱ្យ​ចេញ​​ល្បាត​​​​ជាប់​ជា​​​ប្រចាំនៅ​​តំបន់​នោះ​​ហើយ​ត្រូវ​​ប្រជា​ពលរដ្ឋ ​​​​រាយការណ៍​​​ប្រាប់​ថា​ បាន​ឃើញ​ជន​សង្ស័យ​នោះ​​កំពុង​​​លក់​ថ្នាំ​​​ញៀន​​ទើប​កម្លាំង​សម្រុកទៅ​​​ កាន់​​ទីនោះ​​​​ឃាត់​ខ្លួន​​បាន​​តែម្តង ។ ​​

ក្រោយ​ពេល​​​ចាប់​ខ្លួន​​​​សមត្ថកិច្ច​ឆែក​ឆេរ​​រក​ ឃើញ​​​ថ្នាំញៀន​​​​ប្រភេទ​​ម៉ាទឹកក​ចំនួន​​​​៧​កញ្ចប់​​​​​​ដែល​បុរស​​​នោះ​ លាក់​​ទុក​នៅ​ក្នុង​ហោប៉ៅ​​​​អាវ​និង​​​​មួក​សុវត្ថិ​ភាព​ហើយ​ក៏​នាំខ្លួន​​ ទៅ​កាន់​​​ប៉ុស្តិ៍​ចោម​ចៅ​ ។ ​ប្រភព​​​​ដដែល​បាន​​​បន្តទៀត​ថា  ក្រោយ​​ពេល​ធ្វើ​ការ​​សួរនាំ​​ ជន​នេះ​បាន​​​សារ​ភាព​​​ថា ខ្លួន​​ពិត​ជា​បាន​រក​ស៊ី​ជួញដូរ​​ថ្នាំញៀន​​​​មែន​តែ​​មិន​ទាន់​បាន​​​លក់​ ​នៅ​ឡើយ​​ទេ ​ព្រោះ​​​អ្នកទិញ​​មិន​ទាន់មក​ដល់​​​ក៏ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​​តែម្តង​ ។ 

ចំណែក​ស្ត្រី​ជា​​ប្រពន្ធ​​​​បាន​​​ទៅ​កាន់​​​ ប៉ុស្តិ៍​ប៉ូលិស​​​​​ដើម្បី​​សុំ​​សម្រួល​​​ឱ្យ​ប៉ូលិស​​ដោះលែង​ប្តី​របស់​ ខ្លួន​​ប៉ុន្តែ​ប៉ូលិស​​​​អត់​​ធ្វើ​តាម​​​នោះទេ​ ព្រោះ​ការ​ជួញដូរ​គ្រឿង​ញៀន​​​​ជាបទ​​ឧក្រិដ្ឋ​ បន្ទាប់​​​មក​ប៉ូលិស​ប៉ុស្តិ៍​បាន​បញ្ជូន​​​ជន​​នោះ​​​រួម​ទាំង​វត្ថុ​តាង​​ ទៅ​កាន់​​ផ្នែក​​​​ព្រហ្ម​ទណ្ឌ​​​ប៉ូលិស​ខណ្ឌ​ពោធិ៍សែន​ជ័យ​​ដើម្បី​​កសាង​​ ​​​សំណុំ​​រឿង​​​​បញ្ជូន​​​​​ទៅ​តុលាការ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ អ៊ីវ៉ា សូមចុចទីនេះ
343 អ្នកបានគាំទ្រ

មតិ (Comments)