ភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទ២នាក់ ឆ្លៀតពេលពីការសិក្សាទៅចូលរួម ក្នុងពីធីជប់លៀង ក្នុងមិត្តភក្តិរួចស្រវឹងស្រា បើកជិះម៉ូតូមួយគ្រឿងម៉ាកសង់ចិន ឌុបគ្នាត្រឡប់មកផ្ទះវិញ ដោយជិះក្នុងល្បឿន យ៉ាងលឿនក៏បានជ្រុលចង្កូត បុកទៅបុរសពីរនាក់ដែលជិះម៉ូតូឌុបគ្នា ក្នុងទិសដៅច្រាសគ្នាពេញទំហឹង ដែលបណ្តាល ឲ្យយុវសិស្សម្នាក់ និងបុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ចំណែកពីរនាក់ត្រូវរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី០៨ ខែមិថុនាឆ្នាំ ២០១២ នៅត្រង់ចំណុចមុខផ្ទះលេខ២០៩ ផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលចុះមកត្រួតពិនិត្យកន្លែងកើតហេតុ បានឲ្យដឹងថាយុវសិស្សពីរ នាក់ខាងលើនេះ មានទី១-ឈ្មោះ វ៉ែ ផានី ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវរងរបួសធ្ងន់ធ្ងរ ស្នាក់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២-ឈ្មោះ ឃឿ ស៊ីណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នាហើយអ្នកទាំង ពីរនាក់នេះ ជិះម៉ូតូម៉ាកសង់ចិន ពណ៌ក្រហម ពាក់ស្លាកលេខ គ-៧១៥៦ កច១។ ចំណែកបុរសពីរនាក់ទៀត នោះមានទី១-ឈ្មោះ គឹម ថេង អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២-ឈ្មោះ វ៉ាន់ បារាំង ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវរងរបួសធ្លាយពោះ ស្ថានក្នុងភាពធ្ងន់ធ្ងរ ស្នាក់នៅជាមួយ ជាគ្នាហើយពីរនាក់នេះ ជិះម៉ូតូម៉ាកគុបមូលភ្នំពេញ 1J-8550។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើ នេះបានបន្តថា មុនពេលកើតហេតុគេបានឃើញ បុរសពីរនាក់ជិះ ម៉ូតគុបមូលឌុបគ្នាជិះក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវ២១៧ ដោយជិះក្នុងល្បឿនយ៉ាងលឿន ហើយនិងរេចុះរេឡើងពេញផ្លូវតែម្តងលុះមកដល់ ចំណុចកើតហេតុខាងលើនេះ ស្រាប់តែមានយុវសិស្សពីរនាក់ បានជិះម៉ូតូឌុបគ្នាក្នុងទិសដៅច្រាសទិសគ្នា ហើយជិះលឿនដូចគ្នាក៏បណ្តាលឲ្យភាគីទាំងពីរ បុកគ្នាពេញទំហឹងតែម្តង ដែលបណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងនធ្ងរ និងពីរនាក់ទៀតរងរបួសស្រាលចំណែក ម៉ូតូទាំងពីរគ្រឿងត្រូវរងការខូចខាតទាំងស្រុង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរ ខណ្ឌដង្កោ បានចុះមកដល់ចំណុចកើត ហេតុ និងបានសហការជាមួយប៉ូលិសក្រុង ធ្វើការវាស់វែង ហើយអូសយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកអ្នករបួសធ្ងន់ពីរនាក់ ខាងលើនេះ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (រុស្ស៊ី )៕





ដោយ៖ វាសនា
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)