បុរសម្នាក់ដោះអាវហើយស្ពាយដុំថ្ម កំពុងទទួលការចាប់អារម្មណ៍
សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១០:៣៧បុរសម្នាក់ដែលត្រូវបានគេបាន់ស្មានថាមានអាយុ ប្រហែលជាជាង ២០ ឆ្នាំបានប្រើប្រាស់ខ្សែដែលមានពណ៌ ក្រហម និងពណ៌ ខ្មៅ ចងភ្ជាប់ជាមួយនឹងដុំថ្មជាច្រើនដុំ ដែលបានធ្វើអោយមានមនុស្សជាច្រើនចោមរោម មើលរូបគាត់។
តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៍នេះត្រូវបានកើតឡើងនៅមុខ សាលតាំងពិព័រណមួយ នៅប្រទេសចិន។ ហើយចំពោះមូលហេតុដែលបានធ្វើអោយគាត់ ចងខ្លួនឯងជាមួយនឹង ដុំថ្មនោះ ត្រូវបានគាត់បកស្រាយប្រាប់ថា គាត់ធ្វើបែបនេះដើម្បីចង់សំណូមពរអោយអ្នកដែលមាន ផ្ទះជួលទាំងអស់មេត្តា ទម្លាក់ថ្លៃជួលខ្លះផង ព្រោះថា បើតម្លៃផ្ទះជួលថ្លៃពេកនោះ វាគ្មានអ្វីខុសពីទាសករ រកស៊ីចិញ្ចឹម ម្ចាស់ផ្ទះនោះទេ។ គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះត្រូវបានអ្នកលេងអិនធើណិត ជាច្រើនដាក់ឈ្មោះអោយថា "Brother Brick"។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសំណូមពររបស់គាត់ ? 



ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

Login
មតិ (Comments)