នារី​ម្នាក់​រង​របួស​ព្រោះ​ចោរ​ឆក់​យក​កាបូប​លុយ​​ដែល​ស្ពាយ​តែ​មិន​បាន​សម្រេច​

សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១០:១៩

រាជ​ធានី​ភ្នំពេញ​ ៖ ​នារី​ម្នាក់​ខណៈ​កំពុង​បើក​ម៉ូតូ​គុបជ្រុង​ពណ៌​ទឹក​ប៊ិច​មួយ​គ្រឿង​តាម​ បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ បាន​ត្រូវ​ក្រុម​ចោរ​៤នាក់​ជិះ​ម៉ូតូ​២​គ្រឿង​​​បើក​តាម​ពី​ក្រោយ​​​រួច​​ ឆក់​យក​កាបូប​​លុយ​​​​ដែល​ស្ពាយ​តែ​មិន​បាន​សម្រេច​​ទេ​ ទោះ​ជាយ៉ាង​ណា​បាន​​​បណ្តាល​ឱ្យ​នារី​ម្ចាស់​កាបូប​ដួល​ម៉ូតូ​ច្រងាប់​ ច្រងិល​​​នៅ​កណ្តាល​ផ្លូវ​​​ ហើយ​ត្រូវប្រជា​ព​ល​រដ្ឋ​ជិះ​កាត់​ទី​នោះ​ឃើញ​ក៏​​ជួយ​លើក​គ្រា​ហ៍​​មក​ដាក់ ​លើ​ចិញ្ចើម​ថ្នល់​ ។ ​ហេតុការណ៍​​នេះ​​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​​៧​និង​៥៥​នាទី​យប់​ថ្ងៃទី​៧ មិថុនា​ ​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ។ ​

នារី​ម្ចាស់​កាបូប​ឈ្មោះ​ចន​ សុខ​ណា  អាយុ​២៥​ឆ្នាំ​ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​មួយ​ ស្នាក់​នៅ​ក្នុង​សង្កាត់បឹងសាឡាង​ ខណ្ឌទួល​គោក​ ។ ​នារី​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ មុនពេល​កើត​ហេតុ​​នាង​ទើប​តែ​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ធ្វើ​ការ​​ហើយ​ធ្វើ​ ដំណើរ​ទៅ​ផ្ទះ​តាម​​បណ្តោយ​មហាវិថី​សហព័ន្ធ​​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ក្នុង​ល្បឿន​ធម្មតា​ ។ ​លុះ​ទៅ​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​មាន​ជន​​៤នាក់​ ​ជិះ​ម៉ូតូ​២​គ្រឿង​​ គឺ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ និង​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​មួយ​គ្រឿង​​តា​ម​នាង​ពី​ក្រោយ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​​​យក​កាបូប​លុយ​ តែ​​​មិន​បាន​។ ទោះ​ជាយ៉ាង​ណា​ ពេល​​នោះ​​នាង​បាន​ដួល​ម៉ូតូ​​ច្រងាប់​ច្រងិល​ នៅ​លើ​​ផ្លូវ​ម្នាក់​ឯង​ តែ​សំណាង​ល្អ​​​មិន​មាន​រង​របួស​ធ្ងន់​​​ គ្រាន់​តែ​រលាត់​ដៃ​​ជើង​បន្តិច​បន្តួច​​​ ។ ​

នារី​រងគ្រោះ​​បញ្ជាក់​ថា​ កាបូប​លុយ​ដែល​ចោរ​ព្យាយាម​ឆក់​យក​នោះ​គឺ​មាន​តែ​ទូរស័ព្ទ​​មួយ​គ្រឿង​និង​ លុយ​២៥​ដុល្លារ​ប៉ុណ្ណោះ​​ គ្មាន​អ្វី​សំខាន់​​លើសពី​នេះ​ទៀត​ទេ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ សូលីកា សូមចុចទីនេះ
205 អ្នកបានគាំទ្រ

មតិ (Comments)