ហេតុការណ៍បាក់ដីនៅប្រទេសចិន កំពុងធ្វើអោយរដ្ឋាភិបាលព្រួយបារម្ភ
សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ០៩:១៨ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយនូវហេតុការណ៍ បាក់ដីនៅប្រទេសចិនដែល ខ្មែរឡូតធ្លាប់បានចុះផ្សាយ ហើយឥឡូវនេះក៏មានហេតុការណ៍បាក់ដីមួយទៀត ដែលបានធ្វើអោយរថយន្ត មួយធ្លាក់ចូលទៅក្នុងរណ្តៅតែម្តង។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅវេលាម៉ោង ៤ ទាបភ្លឺ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១២ មានរថយន្តមួយបានផុងធ្លាក់ចុះរណ្តៅ ដោយសារតែភាពខូចខាតនៅផ្នែកខាងក្រោមនៃផ្លូវ។ តាមសម្តីអ្នកជំនាញបានអោយដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងដោយសារតែភ្លៀង ធ្លាក់ខ្លាំងហើយប្រព័ន្ធលូ ដំណើរការមិនល្អហើយវាបានធ្វើអោយជ្រាបទៅ ខាងក្រោមដីធ្វើអោយវាសឹក។ គួរបញ្ជាក់ដែរថាហេតុការណ៍ នេះមិនបានធ្វើអោយអ្នកណាម្នាក់ បាត់បង់ជីវិតនោះទេ គ្រាន់តែរបួសស្រាលតែប៉ុន្នោះ។



ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

Login
មតិ (Comments)