មនុស្ស​ ប្រុសស្រី ១០នាក់ ឈឺពោះ និងរាកយ៉ាង ខ្លាំងសង្ស័យថា ពុលខ្ចៅស្ងោរ

សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ០៧:៥១

ភ្នំពេញ ៖ មនុស្សប្រុសស្រី១០នាក់ បន្ទាប់ពី ទិញខ្ចៅស្ងោរយកពិសារួចហើយ ក៏កើតអាការចុក ពោះយ៉ាងខ្លាំង និងរាកជាបន្ដបន្ទាប់ មានស្ថានភាព ជំងឺធ្ងន់ ប៉ុន្ដែត្រូវ បានដឹកបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្អាងទាន់ពេលវេលា ពុំ មាននរណារងគ្រោះ ថ្នាក់ដល់អាយុជីវិតនោះទេ ហេតុការណ៍ភ្ញាក់ផ្អើល នេះកើតឡើងកាលពីវេលា ម៉ោង២និង១០នាទីថ្ងៃទី៧ខែមិថុនា ឆ្នា២០១២ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ជនរងគ្រោះមាន១០នាក់ គឺប្រុស ៦នាក់ និង ស្រី៤នាក់ ទី១-ឈ្មោះ ខៀវ ឃឿន ភេទ ប្រុសអាយុ៤៩ ឆ្នាំមានមុខរបរជា កសិករ ទី២-ឈ្មោះ ខុម ណា ភេទស្រី អាយុ ៤១ ឆ្នាំ កសិករ ទី៣-ឈ្មោះ ខឿន សុខា ភេទស្រី អាយុ ១៣ ឆ្នាំ សិស្ស ទី៤-ឈ្មោះ ឃឿន វី ភេទប្រុស អាយុ ២០ឆ្នាំ សិស្ស ទី៥-ឈ្មោះ សន ម៉ៅ ភេទ ស្រី អាយុ ៦៥ ឆ្នាំ កសិករ ទី៦-ឈ្មោះ ឃុន ឡា ភេទប្រុស អាយុ ៣៩ឆ្នាំ កសិករ ទី៧-ឈ្មោះ ឡា គឹមសុង ភេទប្រុស អាយុ ១៣ឆ្នាំសិស្ស ទី៨-ឈ្មោះ រស់ សុខ ភេទស្រី អាយុ ១៤ ឆ្នាំ សិស្ស ទី៩-ឈ្មោះ នី ប៊ុនណាត ភេទប្រុស អាយុ ២៨ឆ្នាំ  សិស្ស ទី១០-ឈ្មោះ យឺន ចែត ភេទប្រុស អាយុ ១៨ ឆ្នាំ ជាព្រះសង្ឃ អ្នកទាំងអស់រស់នៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មាន ពីនគរបាលស្រុកស្អាង បានឱ្យ ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នា ទិញខ្ចៅដូង ដែលគេស្ងោរដើរលក់យកមកហូប បន្ទាប់ពីហូបរួច ហើយ អ្នកទាំងអស់ក៏មាន អាការ ចុកពោះ ក្អួត ចង្អោ រាគរុះ ជាបន្ដបន្ទាប់យ៉ាង ធ្ងន់ធ្ងរ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរៗទៅក្រុម គ្រួសារក៏បានដឹកបញ្ជូន ជនរង គ្រោះទាំងអស់ មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង បន្ទាប់ពី លោកគ្រូពេទ្យខិតខំជួយព្យាបាល ដាក់សេរ៉ូម និង ចាក់ថ្នាំ ទើបជនរងគ្រោះទាំង អស់មានអាការ ធូរ ស្រាលឡើងវិញ ។

នគរបាលស្រុកស្អាង បានបន្ដទៀតថា ជនរង គ្រោះទាំង១០នាក់ ទំនងជាមកពីការពុលខ្ចៅស្ងោ រ ហើយ ពីព្រោះបន្ទាប់ពីអ្នកទាំងអស់ ហូបខ្ចៅស្ងោរ រួច ក៏កើតអាការ បែបនេះតែម្ដងទៅ ហើយអ្នក ទាំងអស់ពុំមាននរណាគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ  ។

ប្រភពបានបន្ដទៀតថា នេះគឺជាសំណាងល្អ ណាស់ដែលលោកគ្រូ-អ្នកគ្រូពេទ្យ ជួយ សង្គ្រោះ ទាន់ពេលវេលា ហើយឆ្នាំនេះមាន ករណីពុលជាបន្ដបន្ទាប់តែ ពុលមុនៗភាគច្រើនពុលត្រីកំពត តែ ពុលលើកនេះជាករណីពុល ថ្មីបំផុត ពីព្រោះពុលខ្ចៅស្ងោរនេះពុំដែល កើតមាននោះទេ ដូច្នេះសូមបងប្អូនប្រជាពល រដ្ឋ ទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន មុន នឹងហូបត្រូវតែពិនិត្យឱ្យបានច្បាស់ជា មុនសិន៕

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ រិន សាវ៉េត សូមចុចទីនេះ
67 អ្នកបានគាំទ្រ

មតិ (Comments)