ទូរទស្សន៍ TVB បង្កើតកម្មវិធីលែ្បងកំសាន្ដសម្រាប់តារារបស់ខ្លួន
សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ០៧:៤៦កាលពីពេលថ្មីៗនេះ ត្រូវបានគេបង្ហាញ រូបថតជាច្រើនសន្លឹកនៃការ លេងល្បែងកំសាន្ដ របស់តារាហុងកុង នៃទូរទស្សន៍ TVB ។
ក្នុងពិធីនេះដែរ ក៏មានសមាជិកក្រុមតារាសឹង្ហបុរី មកចូលរួមក្នុងពីធីលេងល្បែង កំសាន្ដនៅក្នុងសួនទឹកនេះ ហើយតារាហុងកុង Eric Tsang និង តារាសម្ដែង Shirley Yeung ក៏បានគេអញ្ជើញមកចូលរួម ជាភ្ញៀវកិត្ដិយសក្នុងការលេងល្បែងនេះផងដែរ។ ពួកគេបានជ្រើសរើសល្បែងកំសាន្ដ មួយប្រភេទដែលមានឈ្មោះថា Battle of the Senses។ ល្បែងនេះតម្រូវឲ្យអ្នកលេង ចែកចេញជា២ក្រុម ក្នុងការប្រកួតគ្នាទៅវិញទៅមក ដើម្បីធ្វើការធ្វើតេស វិញ្ញាណទាំង៥របស់ពួកគេ ដូចជា ហិត ប៉ះ មើល ភ្លក់ និងស្ដាប់។ ល្បែងទាំងអស់នេះហាក់ដូចជា ធ្វើឲ្យអ្នកលេងទាំងនេះសប្បាយរីករាយណាស់។ សូមប្រិយមិត្ដមើលរូបភាពទាំង អស់គ្នា៖










កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)