ចាប់ខ្លួនបុរស ពោះម៉ាយចាប់ រំលោភក្មេងស្រី អាយុ១៣ឆ្នាំ

សុក្រ ០៨ មិថុនា, ២០១២ ម៉ោង ១៨:២០

ក្រចេះ៖ កម្លាំងនគរបាលប៉ុស្តិ៍ថ្មគ្រែ បានធ្វើការឃាត់ខ្លួន បុរសពោះម៉ាយម្នាក់ ក្រោយពី សង្ស័យថាបាន ធ្វើសកម្មភាព រំលោភ សេពសន្ថវៈ ក្មេងស្រីដែលមិនទាន់ គ្រប់អាយុម្នាក់ នៅពេលទាបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១២ ។

មន្រ្តីនគរបាលបានឲ្យដឹងថា លោក អ៊ី សុខជាន អាយុ២២ឆ្នាំ មានមុខរបរជាកម្មករ រស់នៅ ភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវសង្ស័យថា បានធ្វើសកម្មភាព ចាប់រំលោភបានសម្រេច ទៅលើក្មេងស្រី ដែលទើបតែ មានអាយុ១៣ឆ្នាំ ម្នាក់ នៅផ្ទះក្បែរគ្នា ។

គ្រួសារក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ មិនថុនា បុរសពោះម៉ាយ នេះស្រវឹងស្រា ហើយបានមក មើលទូរទស្សន៏ លើផ្ទះ ជាមួយក្មេងស្រីរងគ្រោះ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទំាងបាននដេក នៅលើផ្ទះនេះ ថែមទៀតផង ។

គ្រួសារក្មេងស្រីបានឲ្យដឹងទៀតថា ស្រាប់តែនៅពេលទាបភ្លឺ បុរសពោះម៉ាយនេះ ក៏បានចូលទៅ ក្នុងមុងរបស់ ក្មេងស្រីនោះ ហើយចាប់រំលោភនាង រហូតបានសម្រច។ ភ្លាមនោះដែរស្រ្តីជាម្តាយ ក៏បានភ្ញាក់ដឹងខ្លួនឡើង ហើយក៏បានឮ សម្លេងរើបំរាស់ របស់កូនស្រី ក៏បញ្ចាំងភ្លើងពិល មើលក្នុងមុង ក៏ឃើញបុរស ពោះម៉ាយនោះ កំពុងតែដេក ទ្របពីលើកូនគាត់ ក៏កើតការផ្អើល ឆោឡោឡើងតែម្តង ។

លោក អ៊ី សុខជាន បានឆ្លើយសារភាពថា ពិតជាបានចាប់រំលោភ ក្មេងស្រីរងគ្រោះ រហូតដល់បាន សម្រេចមែន ប៉ុន្តែមិនស៊ី ជម្រៅទេ ខណៈដែលគាត់ស្រវឹងស្រា ។

មន្រ្តីនគរបាលបាន បញ្ជាក់ថា ជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យ ព្រហ្មប្រទណ្ឌ នៃស្នងការដ្ឋាន នគបាល ខេត្តក្រចេះ ដើម្បីកសាងសំណុំរឿង ទៅតាមនិតិវិធីច្បាប់ ៕

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ នីកូ សូមចុចទីនេះ
463 អ្នកបានគាំទ្រ

មតិ (Comments)