ស្រ្ដីម្នាក់ត្រូវគេ ធ្វើបាបនៅពេលដែលប្រឆាំងកុំឲ្យគេកម្ទេចផ្ទះ

0 LIKES
0 COMMENTS
ព្រហស្បតិ៍ ០៧ មិថុនា, ២០១២ ម៉ោង ១៣:១៨

កាលពីខែឧសភា ថ្ងៃទី ២៩ មានអំពើហិង្សាមួយបានកើតឡើង ដោយការប្រឆាំងនឹងការកម្ទេច ផ្ទះចោលនៅក្នុងភូមិ ហ្វែមតៃ ក្នុង Beijing ។

យោងទៅតាមសាក្សីដែលឃើញ ផ្ទាល់ភ្នែកបាននិយាយថា មានមនុស្ស៣នាក់ដែលជា អ្នកប្រើប្រាស់ម៉ាស៊ីនជីកនិងរុះរើផ្ទះ និងមានក្រុមជាច្រើនទៀតដែលជាអ្នក កម្ទេចផ្ទះដូចគ្នាមកដល់ភូមិនេះ នឹងចាប់ផ្ដើមធ្វើការកម្ទេចផ្ទះនៅក្នុង ថ្ងៃនេះតែម្ដង។ ក្នុងអំឡុងពេលនោះ មានស្រ្ដីចំណាស់ម្នាក់ ដែលមានអាយុជិត ៧០ឆ្នាំ ត្រូវបានគេវាយ នៅពេលដែលគាត់ព្យាយាមកុំឲ្យគេកម្ទេច ផ្ទះគាត់។ ប្អូនស្រីរបស់នារីរងគ្រោះបាន ព្យាយាមរត់ទៅប្រាប់ប៉ូលីសដែលឈរមើល ឲ្យជួយបងស្រីរបស់ខ្លូន ព្រោះតែអ្នកកម្ទេចផ្ទះនោះ បានវាយ និងធ្វើសកម្មភាពបំពានផ្លូវភេទ ដូចជាការចាប់ដើមទ្រូង តែប៉ូលីសទាំងនោះបែរជា មិនធ្វើសកម្មភាពហាមឃាត់អ្វីទាំងអស់។ ម្យ៉ាងទៀត អ្នកភូមិនៅទីនោះ ក៏មិនជួយហាមឃាត់អ្វីដែរ គ្រាន់តែជួយទូរស័ព្ទទៅប៉ូលីសនៅក្នុងតំបន់ បន្ទាប់ពីនោះប៉ូលីសទាំងនោះក៏មក ដល់ក្នុុងភូមិនេះភ្លាមៗតែម្ដង។ ជនរងគ្រោះ និងអ្នកភូមិទាំងអស់ត្រូវបានគេបញ្ចូនមកស្ថានីយ៍ប៉ូលីស តែសកម្មភាពនៃការរុះរើផ្ទះគឺនៅតែបន្ដ នៅពេលដែលអ្នកភូមិ ចាកចេញមកកាន់ស្ថានីយ៍ប៉ូលីស។ ប្រជាជនបាននាំគ្នាប្ដឹងប៉ូលីសឲ្យ ធ្វើការដាក់វិន័យទៅលើជនទាំងនោះ តែបែរជាប៉ូលីសមិនខ្វាយខ្វល់ ហាក់ដូចជា ប៉ូលីសទាំងនោះមិនបានបើកភ្នែកមើលឃើញរឿងទាំងនេះ។ សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload

0 LIKES
0 COMMENTS
ព្រហស្បតិ៍ ០៧ មិថុនា, ២០១២ ម៉ោង ១៣:១៨

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload