Khmerload is looking for many full-time web and graphic designers $200-$300

ស្រីស្អាត ៦០​ នាក់បានចូលរួមបង្ហាញម៉ូតដើម្បីធ្វើជាគូអនាគតរបស់សេដ្ឋី

0 LIKES
0 COMMENTS
ពុធ ២១ មីនា, ២០១២ ម៉ោង ១០:៣០

តាមប្រភពព័ត៌មានចិនបានអោយដឹងថា នៅឯឆ្នេរសមុទ្រ អ៊ូហាន មានកម្មវិធីបង្ហាញម៉ូតមួយបានបង្កើតឡើង ប៉ុន្តែការបង្ហាញម៉ូតនេះ មិនមែនជាការបង្ហាញម៉ូតធម្មតាឡើយ គឺអ្នកបង្ហាញម៉ូតទាំងអស់គឺ សុទ្ធតែជាស្រីក្រមុំ ហើយមានអាយុចាប់ពី ១៨ ដល់ ២២ តែប៉ុន្នោះ ចំណែកឯអ្នកចូលទស្សនាវិញ បើសិនជាស្ត្រីគឺមិនចាំបាច់ត្រូវចំនាយ ប្រាក់កាសទេ ប៉ុន្តែបើសិនជាបុរសវិញ ចូលទស្សនាបានលុះត្រាតែ ជាអ្នកមានប្រាក់ស្តុកស្តម រឺក៏ជាមន្ត្រីរាជការមាន មុខមាត់ ហើយមានទ្រព្យសម្បត្តិយ៉ាង តិចក៏ ៥ លានដុល្លាដែរ។ សំបុត្រចូលរួមទស្សនាសំរាប់បុរសគឺមានតំលៃ ១៦០០០ ដុល្លា ទស្សនិកជនទាំងអស់អាចរើស យកនារីណាមួយដែលខ្លួនពេញចិត្តបានដោយសេរី ។ ដូចដែលប្រិយមិត្តបានឃើញ បុរសទាំងអស់បានមើលអ្នកបង្ហាញម៉ូតដោយមិន ដាក់ភ្នែកទេពួកគេបានចំណាយ ប្រាក់ច្រើនណាស់ដូច្នេះ ហើយពួកគេមិនអានមើលយកលេងសើចបានទេ។ តើប្រិយមិត្តចង់អោយមាន កម្មវិធីនេះនៅក្នុងប្រទេសកម្ពុជាដែរទេ ? បើសិនជាមានកម្មវិធីនេះ នៅប្រទេសកម្ពុជាវិញតើ ប្រិយមិត្តមានយោបល់យ៉ាងណាដែរ?

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះការបង្ហាញម៉ូតមួយនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

0 LIKES
0 COMMENTS
ពុធ ២១ មីនា, ២០១២ ម៉ោង ១០:៣០

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload