បរទេស៖ ដ្បិតការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Real Madrid និង Bayern Munich កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែ ឧសភា នេះបានបញ្ចប់ទៅហើយក្តី ប៉ុន្តែគ្រាប់បាល់ចុងម៉ោងរបស់ខ្សែការពារ Matthias de Ligt នៅមានរឿងចម្រូងចម្រាស់បន្តិច បន្ទាប់ពីលោកអាជ្ញាកណ្តាលបានបដិសេធមិនឱ្យ ដោយសារតែបាល់នោះស្ថិតនៅក្នុងជំហរក្រៅល្បែង (off side)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ គឺខាង Bayern Munich ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលស៊ុតបញ្ចូលទីដោយ Alphonso Davies នៅនាទីទី ៦៨ លុះក្រោយមកនៅចុងម៉ោងនាទីទី ៨៨ និង ៩០+១ ទៅហើយ ខ្សែប្រយុទ្ធ Joselu របស់ Real Madrid ក៏ស៊ុតតាមពីក្រោយវាយបកបាន ២ គ្រាប់មកវិញ ជួយឱ្យ Real Madrid យកឈ្នះលើ Bayern ២ ទល់នឹង ១។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ បើយើងងាកទៅមើលការប្រកួតនៅនាទីទី ៩០+១៣ ខាង Bayern Munich ប៊ិៈនឹងរកបានគ្រាប់បាល់បានតាមស្មើវិញទៅហើយ បន្ទាប់ពី De Ligt បានស៊ុតបញ្ចូលទីមួយគ្រាប់ ប៉ុន្តែចុងក្រោយគ្រាប់បាល់នោះត្រូវបានចាត់ទុកជាមោឃៈទៅវិញ ដោយសារតែលោកអាជ្ញាកណ្តាលបានចាប់បាល់នោះថាជាបាល់ Off Side។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការប្រកួត ទាំងគ្រូបង្វឹក និងកីឡាកររបស់ខាង Bayern ហាក់មិនអស់ចិត្តនោះទេ ហើយពួកគេបានបញ្ចេញមតិប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា៖
ប្រភព៖ Fabrizio Romano