នោះៗ! ជើងចាស់ Owen ប្រាប់ Man UTD ឱ្យបណ្តេញលោក Ten Hag ឥឡូវនេះ ហើយយកគ្រូបង្វឹករូបនេះមកជំនួសជាបន្ទាន់

//s9.kh1.co/fc/fc8e5b788bf6faf9d7b4b654cccfe2b525aace12.jpg
កីទ្បា

 ០៧-ឧសភា-២០២៤ ១១ព្រឹក · ១៣ ថ្ងៃមុន

ជើងចាស់ Owen ប្រាប់ Man UTD ឱ្យបណ្តេញលោក Ten Hag ឥឡូវនេះ ហើយយកគ្រូបង្វឹករូបនេះមកជំនួសជាបន្ទាន់

បរទេស៖ អតីតកីឡាករជើងចាស់លោក Michael Owen បានជម្រុញឱ្យ Manchester United បណ្តេញលោក Erik Ten Hag ចេញពីតំណែងឥឡូវនេះ ហើយបានចុចឈ្មោះយកលោក Steve McClaren ដើម្បីមកជំនួសតំណែងបុរសសញ្ជាតិ ហូឡង់ រូបនេះរហូតដល់ដំណាច់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Steve McClaren និង Ten Hag
លោក Steve McClaren និង Ten Hag

ជាការពិតណាស់ កៅអីរបស់លោក Ten Hag ឥឡូវនេះកំពុងតែឡើងកម្តៅខ្លាំងម្តងទៀតហើយ បន្ទាប់ពី Man UTD បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Crystal Palace នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League កាលពីយប់ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ។

លោក Ten Hag
លោក Ten Hag

បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីយប់មិញភ្លាម, លោក Owen បានមានប្រសាសន៍ប្រាប់ Premier League Production យ៉ាងដូច្នេះថា៖

ខ្ញុំធ្លាប់បាននិយាយតាំងពីយូរមកហើយ ថាលោក Ten Hag មិនមែនជាមនុស្សដែលត្រឹមត្រូវសម្រាប់ការងារនេះទេ ខ្ញុំធ្លាប់បាននិយាយពីវាជារឿយៗ។ គាត់មិនអាចទេ រឹតតែមិនអាចដឹកនាំក្រុមសម្រាប់រដូវកាលក្រោយ។ 

លោក Michael Owen

ក្រោយមកលោក Owen ត្រូវបានគេសួរថា តើលោក McClaren អាចមកដឹកនាំ Man UTD បណ្តោះអាសន្នបានទេ? ភ្លាមនោះលោក Owen បានឆ្លើយទៅវិញថា៖

គាត់នឹងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអាចឱ្យក្រុមមានភាពខុសប្លែក។ គ្រប់យ៉ាង បាទអាច៕

លោក Michael Owen
លោក Michael Owen
លោក Michael Owen

គួរបញ្ជាក់ថា លោក Steve McClaren គឺធ្លាប់ជាអតីតអ្នកចាត់ការរបស់ Newcastle កាលពីរដូវកាល ២០១៥-២០១៦, ក្លិប Derby និង QPR ជាដើម ខណៈបច្ចុប្បន្នលោកកំពុងជាជំនួយការផ្ទាល់របស់លោក Ten Hag នៅ Man UTD នេះតែម្តង។

លោក Steve McClaren
លោក Steve McClaren

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T