រូបសេះសមុទ្រ ជំរុញឱ្យភ្ញៀវទេសចរនាំគ្នា សម្រុកមកលំហែក្នុងខេត្តកំពត កាន់តែច្រើនឡើង

//s9.kh1.co/90/90c651f741972672b623e1cd94f0b37bc8fd7da1.jpg
សង្គម

 ០៧-ឧសភា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

រូបសេះសមុទ្រ ជំរុញឱ្យភ្ញៀវទេសចរនាំគ្នា សម្រុកមកលំហែក្នុងខេត្តកំពត កាន់តែច្រើនឡើង

ជាការកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិបាននាំគ្នាចូលមកទស្សនា កម្សាន្តដូចទឹកបាក់ទំនប់ ពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹក ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ ថ្វីដ្បិតអាកាសធាតុក្តៅហែង គេសង្កេតឃើញក្រុមភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរមកពីខេត្តឆ្ងាយៗ ពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពត។

ក្នុងដំណើរឆ្ពោះទៅគោលដៅទេសចរណ៍ជាច្រើន ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មាពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។

ដោយសារតែមានភាពល្បីល្បាញបែបនេះ គេបានកត់សម្គាល់ឃើញដែរថា ខេត្តកំពតពិតជាមានការកើនឡើងនូវភ្ញៀវទេសចរ ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ នៅតាមតំបន់ភូមិសាស្ត្រដែលសុទ្ធសឹងជាគោលដៅទេសចរណ៍សំខាន់ៗ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាន និងកំពុងយកចិត្តទុកដាក់ខិតខំកែលំអកែប្រែសោភ័ណភាពអោយកាន់តែមានភាពលេចធ្លោ ដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T