លោក Ten Hag ឆ្លើយតបបែបនេះទៅកាន់អ្នកដែលចង់ឲ្យលោកលាលែងចេញពីតំណែងក្រោយចាញ់ Crystal

//s9.kh1.co/9c/9ca3834957a54b7592a55486d03d6da893df7ac7.jpg
កីទ្បា

 ០៧-ឧសភា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

លោក Ten Hag ឆ្លើយតបបែបនេះទៅកាន់អ្នកដែលចង់ឲ្យលោកលាលែងចេញពីតំណែងក្រោយចាញ់ Crystal

អង់គ្លេស៖ លោក Erik ten Hag នៅតែជឿជាក់ថា លោកជា អ្នកចាត់ការទូទៅដ៏ស័ក្តិសមសម្រាប់ Manchester United បន្ទាប់ពីលោកត្រូវបានអ្នកគាំទ្រទទូចឲ្យលាលែងចេញពីតំណែងក្រោយចាញ់ Crystal Palace យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/55/55fc87ea3b52f9b799e712b2c5b924b82123be48.png

ជាការពិតណាស់ Man UTD បានរងនូវភាពអាម៉ាស់មែនទែនក្នុងការប្រកួត Premier League កាលពីយប់មិញទល់នឹង Crystal Palace ក្នុងបរាជ័យ ៤ទល់នឹង០ ហើយ បរាជ័យនេះបានធ្វើឲ្យ Man UTD របូតគ្រាប់បាល់រហូតដល់ទៅ​ ៨១គ្រាប់​ ក្នុងមួយរដូវកាលគិតគ្រប់ព្រឹត្តិការណ៍ដែលជាការរបូតគ្រាប់បាល់ច្រេីនបំផុតមិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដក្លិប គិតចាប់តាំងពីរដូវកាល​ ១៩៧៦​-១៩៧៧ និង ចាញ់ការប្រកួតក្នុងលីគរហូតដល់ទៅ ១៣ដង ជាលើកដំបូងក្នុងលីគជាប្រវត្តិសាស្រ្ត។

https://s9.kh1.co/__image/w=650,h=444,q=100/5d/5d68d5a3e7f9c88c376f86a71b5169db21db10f2.png

យ៉ាងណាក៏ដោយ លោក Ten Hag នៅតែមានសុទិដ្ឋនិយម ថា គាត់ជាអ្នកចាត់ការដ៏ត្រឹមត្រូវហើយសម្រាប់ Man UTD ក្នុងនោះលោកបាននិយាយថា៖

ពិតមែនហើយ ខ្ញុំជាមនុស្សដ៏ត្រឹមត្រូវក្នុងការដឹកនាំ Man UTD។ ប្រសិនបើយើងមានកីឡាករពេញលេញ នោះ យើងនឹងមានក្រុមដ៏ល្អ។ ពួកយើងបាត់បង់ខ្សែការពារស្ទើរតែទាំងអស់ទៅហើយ ទើបយើងមានបញ្ហា៕

លោក Erik ten Hag
https://s9.kh1.co/__image/w=650,h=434,q=100/a1/a148a97ef47b1df68fbda44d365d742087f052d0.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T