Havertz ថា អង់គ្លេសសំណាងណាស់ដែលមានកីឡាករដូចជាម្នាក់នេះ

//s9.kh1.co/6e/6e2cbe52d9f857d008a1979f660132ffb365fab8.jpg
កីទ្បា

 ០៥-ឧសភា-២០២៤ ២ល្ងាច · ១៤ ថ្ងៃមុន

Havertz ថា អង់គ្លេសសំណាងណាស់ដែលមានកីឡាករដូចជាម្នាក់នេះ

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធក្លិប Arsenal កីឡាករ Kai Havertz បានសរសើរពីការលេងរបស់ Bukayo Saka មិនដាច់ពីមាត់ និង លើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសពិតជាមានសំណាងដែលមានប្រភេទកីឡាករបែបនេះនៅក្នុងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/87/87a6c2588ededaff395c058201e4541d556801e4.jpg

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Saka កំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនមែនទែនតាមរយៈការរកបានគ្រាប់បាល់ ២០គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ និង កំពុងជួយ Arsenal ស្ថិតនៅលើកំពូលតារាងក្របខណ្ឌ Premier League ផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/b6/b69eb1a33f6f9e6a2cf09561908b8e6a46f3a0ab.jpg

ទាក់ទងនឹងរឿងខាងលើ Havertz បាននិយាយថា៖

ទេពកោសល្យរបស់ Saka គឺ ពិតជាមិនគួរឲ្យជឿទេ គាត់បានបង្ហាញវាជារៀងរាល់សប្តាហ៍។ គាត់ទើបតែ ២២ឆ្នាំទេ ខ្ញុំមិនធ្លាប់ឃើញប្រភេទកីឡាករអ៊ីចឹងសោះ។ អង់គ្លេសពិតជាសំណាងណាស់ គាត់តែងតែមានភាពស្រែកឃ្លានជារៀងរាល់ថ្ងៃ និង រាល់ពេលហ្វឹកហាត់៕

កីឡាករ Kai Havertz
https://s9.kh1.co/__image/w=650,h=366,q=100/c9/c991445f57a9c856e134f34353ea641c44c939b4.webp

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T