អតីតដៃគូដៃកង់នៅ R.Madrid រូបនេះ ថា Ronaldo ជាកីឡាករអាត្មានិយម តែគាត់ចូលចិត្តលេងជាមួយ CR7

//s9.kh1.co/65/65b84d4555f1ff022d371878e170761e96fa3944.jpg
កីទ្បា

 ០៧-ឧសភា-២០២៤ ២ល្ងាច · ១៣ ថ្ងៃមុន

អតីតដៃគូដៃកង់នៅ R.Madrid រូបនេះ ថា Ronaldo ជាកីឡាករអាត្មានិយម តែគាត់ចូលចិត្តលេងជាមួយ CR7

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzema បាននិយាយថា Cristiano Ronaldo គឺជាកីឡាករ ដែលមានភាពអត្មានិយមជាងខ្លួន ប៉ុន្តែគាត់ចូលចិត្តការលេងជាមួយខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Karim Benzema និង Ronaldo
Karim Benzema និង Ronaldo

ជាការពិតណាស់ Benzema និង Ronaldo ត្រូវបានគេដឹងថា ជាអតីតដៃគូដៃកង់ដ៏យល់ចិត្តគ្នាបំផុតកាលនៅ Real Madrid ជំនាន់ BBC ដែលពេលនោះមានពួកគេទាំង ២ នាក់ រួមជាមួយនឹង Gareth Bale ប៉ុន្តែបច្ចុប្បន្នពួកគេទាំង ៣ បានចាកឆ្ងាយពីទឹកដី Santiago Bernabeu អស់ហើយ ដោយ Bale បានចូលនិវត្តន៍, Ronaldo បានទៅចូលរួមជាមួយ Al-Nassr និង Benzema បានផ្លាស់មកកាន់លីគ អារ៉ាប៊ីសាអ៊ូឌីត ដែរ ដោយចូលរួមជាមួយក្រុម Al-Ittihad។

Karim Benzema និង Ronaldo
Karim Benzema និង Ronaldo

ទាក់ទងនឹងរឿងខាងលើ, Benzema បាននិយាយពី Ronaldo យ៉ាងដូច្នេះថា៖

Cristiano និងខ្ញុំគឺនៅតែស្ថិតក្នុងទំនាក់ទំនងល្អ ហើយខ្ញុំគឺចូលចិត្តការលេងជាមួយគាត់។ គាត់ចូលចិត្តលេងនៅក្នុងជម្រើសដំបូង។ គាត់គឺជាកីឡាករដែលមានភាពអត្មានិយមក្នុងការរកគ្រាប់បាល់ជាងខ្ញុំ ប៉ុន្តែវាគឺជារឿងធម្មតាទេ វាគឺគ្មានបញ្ហាសម្រាប់ខ្ញុំទេ។ នៅចុងបញ្ចប់ វាគឺជារឿងល្អសម្រាប់ខ្ញុំ៕

កីឡាករ Karim Benzema
កីឡាករ Karim Benzema
កីឡាករ Karim Benzema

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T